សម្តេចតេជោចាត់ទុកពួកបំពុលព័ត៌មានពាក់ព័ន្ធនឹង COVID-19 ជា «ភេរវករ»
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកក្រុមដែលព្យាយាមប្រឌិត ព័ត៌មានបំពុលសង្គម អំពីជំងឺកូរ៉ូណាថ្មី ឬ COVID-19 ថាជាក្រុមទុច្ចរិត និងជាក្រុមភេរវករ បើសិនជាក្រុមនេះនៅតែបន្តបំពុល ឬប្រឌិតព័ត៌មាន ដើម្បីជំរុញឲ្យពលរដ្ឋខ្មែរមានការ ភ័យខ្លាច។
សម្តេច ហ៊ុន សែន ក៏បានចោទសួរទៅវិញថា តើក្រុមបំពុលសង្គមបង្ហោះព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធ Covid-19 នោះពួកគេចង់បានអ្វីឲ្យពិតប្រាកដព្រោះថា ការបំពុលព័ត៌មានទាំងអស់ នោះបានត្រឹមតែបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចប៉ុណ្ណោះ ។ ទន្ទឹមនោះសម្តេចអំពាវនាវឲ្យពលរដ្ឋគ្រប់រូបរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយទាំងអស់នោះ៕