ចំនួនអ្នកឆ្លងកូរ៉ូណា៤៧.២០៤ នាក់ជាសះស្បើយ
ប៉េកាំង ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិនចេញផ្សាយនាថ្ងៃចន្ទនេះថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់៤៧.២០៤ នាក់ហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CGTN។
របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា រយៈពេលពេញមួយថ្ងៃម្សិលមិញនេះ មនុស្សចំនួន ២.៧៤២ នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។ ដោយឡែកករណីឆ្លងថ្មីនាថ្ងៃដដែលនោះដែរមានត្រឹមតែ ១២៥នាក់ ខណៈចំនួនអ្នកស្លាប់គឺ ៣១នាក់។
បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃអង្គារនេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៨០.១៥១ ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២.៩៤៣ នាក់៕