ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់៤,៨១២ករណី
សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះបានចេញរបាយការណ៍ថ្មីមួយដោយបញ្ជាក់ថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ៤,៨១២ករណី ក្រោយ ៦០០ករណីថ្មីៗទៀតត្រូវបានរាប់បញ្ចូល និងអ្នកជំងឺ២៨នាក់ស្លាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។
បើតាមអាជ្ញាធរបានអះអាងថា ៦០%ក្នុងចំណោមករណីឆ្លងទាំងអស់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង គឺមានពាក់ព័ន្ធទៅនឹងព្រះវិហារគ្រិស្ត ស៊ីនជុនជី (Shincheonji) ស្ថិតនៅក្នុងទីក្រុង Daegu ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនរស់នៅ ២.៥លាននាក់ និងស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល៕