អ៊ីតាលី ៖ ក្រុមមន្ត្រីនៅប្រទេសអ៊ីតាលីបាននិយាយថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺ Covid-19 នៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ២៤ម៉ោងរហូតដល់ ៧៩នាក់ភាគច្រើនរហូតមកដល់ពេលនេះក្រៅប្រទេសចិន។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសអ៊ីតាលី ដែលជាចំណុចកណ្ដាលនៃការផ្ទុះជំងឺ Covid-19 នៅតំបន់អឺរ៉ុបដែលកើនឡើងប្រហែលពី ៥០០ករណីទៅដល់ ២៥០២ករណី ដោយភាគច្រើននៃករណីឆ្លង និងការបាត់បង់ជីវិតបានកើតឡើងនៅភាគខាងជើងតំបន់ឡុំបាឌី។
ក្រសួងការពារជាតិអ៊ីតាលីកំពុងផ្តល់បន្ទប់ និងគ្រែរាប់ពាន់សម្រាប់អ្នកដែលនឹងធ្វើតេស្តឃើញវិជ្ជមានជំងឺ Covid-19 ហើយនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក។ កងទ័ពជើងគោក និងកងទ័ពអាកាសរបស់អ៊ីតាលីកំពុងរៀបចំអគារ ២កន្លែងនៅក្នុងខេត្តមីឡាន ក្នុងករណីមានចំនួនមនុស្សច្រើនលើសកំណត់ នៅតាមមន្ទីរពេទ្យក្នុងខេត្តមីឡាននេះ៕