ក្រសួងព័ត៌មានអំពាវនាវសាធារណជន និងអ្នកសារព័ត៌មានចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយទាក់ទង Covid-19
ភ្នំពេញ ៖ ក្រសួងព័ត៌មានបានចេញនូវសេចក្តីជូនដំណឹងមួយដោយអំពាវនាវដល់សាធារណជនស្ថាប័នពាក់ព័ន្ធ សំខាន់អ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនិងព័ត៌មាន ក្លែងក្លាយពិសេសព័ត៌មានទាក់ទងនឹងការឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មីឬ Covid-19 ។
ទន្ទឹមនោះក្រសួងក៏ស្នើឲ្យបញ្ឈប់ការចែករំលែកបន្ត ( Share ) រាល់ព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ និងធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ៕