ឥណ្ឌូនេស៊ី ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ឥណ្ឌូនេស៊ីនឹងហាមឃាត់ភ្ញៀវទេសចរបរទេសដែលបានចំណាយពេល១៤ថ្ងៃនៅក្នុងទីក្រុងនានាដែលរងការវាយប្រហារដោយវីរុស កូរ៉ូណាថ្មីឬ COVID-19 នៅអ៊ីរ៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូងដែលចាប់ផ្តើមពីថ្ងៃអាទិត្យ (៨ មីនា)តទៅ។ នេះបើយោងតាមប្រភពពី CNA ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Retno Marsudi ក៏បានបញ្ជាក់ដែរថា អ្នកដំណើរ ដែលមកពីតំបន់ ឬទីក្រុងដទៃ នៅក្នុងប្រទេសទាំងបីខាងលើ នឹងចាំបាច់ត្រូវតែឆ្លងកាត់ការបញ្ជាក់ពីស្ថានភាពសុខភាព ដោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ លោកស្រីបានបន្ថែមទៀតថា វិធានការណ៍នេះនឹងត្រូវអនុវត្តដូចគ្នាលើជនបរទេសមកពីចិនដីគោក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។
លោកស្រី Marsudi បានប្រាប់អ្នកយកព័ត៌មានថាប្រជាជនឥណ្ឌូនេស៊ីដែលត្រឡប់ មកពីតំបន់ ឬទីក្រុងដែលជំងឺនេះកំពុងលុកលុយខ្លាំង នៅអ៊ីរ៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូង ក៏នឹងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពផងដែរ៕