អាមេរិក ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសកូរ៉ូណាថ្មីឬ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១២ នាក់ ជាមួយនឹងការស្លាប់ចុងក្រោយបង្អស់ដែលត្រូវបានកត់ត្រានៅ King County រដ្ឋវ៉ាស៊ីនតោនហើយករណីថ្មីចំនួន៥៣បានផ្ទុះឡើងនៅទូទាំងប្រទេសដែលបានកើតឡើងជាលើកដំបូងនៅរដ្ឋ Colorado, Tennessee, Texas and San Francisco។នេះបើយោងតាមប្រភពពី CNA ។
ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះ លើនាវាទេសចរណ៍មួយគ្រឿងនៅឯឆ្នេរសមុទ្រកាលីហ្វ័រញ៉ាហើយត្រូវបានរារាំងពីការចូលចតនៅសាន់ហ្វ្រាន់ស៊ីស្កូបន្ទាប់ពីយ៉ាងហោចណាស់មានមនុស្ស ៣៥ នាក់បានកើតរោគសញ្ញាដូចជំងឺផ្តាសាយនៅលើកប៉ាល់ដែលត្រូវបានគេសង្ស័យថាជំងឺ COVID-19 ។
មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថាមានករណីថ្មីចំនួន ២០ ករណីត្រូវបានបញ្ជាក់នៅទីក្រុង King County រដ្ឋវ៉ាស៊ីនតោនដោយបានធ្វើឱ្យចំនួនសរុបនៅរដ្ឋមួយនេះកើនឡើងដល់ ៥១ នាក់ជាមួយនឹងការស្លាប់ចំនួន ១១ នាក់។ ចំណែកម្នាក់ទៀត ត្រូវបានកត់ត្រានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា៕