ចំនួនអ្នកស្លាប់ដោយវិរុសកូរ៉ូណានៅចិនកើនដល់៣.១៣៦នាក់
ប៉េកាំង ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានអោយដឹងថា ចំនួនអ្នកស្លាប់ដោយសារវិរុសកូរ៉ូណាថ្មីឬ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនដល់៣.១៣៦នាក់ ខណៈអ្នកឆ្លងសរុបមានចំនួន៨០.៧៥៤ នាក់។ នេះបើយោងតាមសារព័ត៌មាន CGTN ។
របាយការណ៍ប្រចាំថ្ងៃរបស់អាជ្ញាធរចិនបានឲ្យដឹងថា ពេញមួយថ្ងៃម្សិលមិញ មានមនុស្សចំនួន១៩នាក់បន្ថែមទៀតបានឆ្លង ខណៈមនុស្សចំនួន១៧ នាក់បន្ថែមទៀតបានស្លាប់។
នៅថ្ងៃដដែលនានោះដែរអាជ្ញាធរសុខាភិបាលចិនបាននិយាយថាអ្នកជំងឺចំនួន ១.២៩៧ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យដែលបាននាំឲ្យចំនួន ជាសេះស្បើយសរុបមានចំនួន ៥៩ ៨៩៧ នាក់នៅទូទាំងប្រទសចិន៕