សម្តេចតេជោ ៖ បើប្រជាពលរដ្ឋខ្លាចគ្រោះថ្នាក់ចរាចរណ៍ដូចខ្លាចជំងឺកូវីដ-១៩ នោះគ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា បើសិនជាប្រជាពលរដ្ឋខ្មែរខ្លាចគ្រោះថ្នាក់ចរាចរ ដូចខ្លាចជម្ងឺកូវីដ-១៩ នាពេលនេះនោះ ប្រាកដជាកម្ពុជាយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរបានច្រើនជាក់ជាមិនខាន។ ការលើកឡើងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី១០ មីនា នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវ កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចហួសហេតុពេកនោះទេពីជំងឺកូវីដ-១៩នេះ តែផ្ទុយទៅវិញប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាពខ្លួនឯង ក្រុមគ្រួសារអោយបានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល៕