ខ្លះៗក្នុងរឿងនារីម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនទាក់ទិននឹងឧកញ៉ាម្នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2020 ក+ ក-

ភ្នំពេញ ៖ មុនពេលកើហេតុ នារីវ័យ ២៥ឆ្នាំម្នាក់ បានកាន់កែវ និងស្រាបៀរ១កំប៉ុង ឡើងទៅលើជាន់ទី៥ នៃអាគារខុនដូ ឈ្មោះ «វីឃែន WECAN» តាមបណ្ដោយផ្លូវលេខ៩៩ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន មួយសន្ទុះក្រោយមក ស្រាប់តែឃើញធ្លាក់មកដីបណ្តាលឲ្យស្លាប់ភ្លាមៗនៅវេលាម៉ោងប្រមាណ ៣ទាបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះ។

នារីដែលធ្វើអត្តឃាតឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់ក្នុងខុនដូរខាងលើនៅជាន់ទី៤។

បើតាមឯកសារដែលនារីរងគ្រោះបន្សល់ទុក ទាក់ទងនឹងករណីអត្តឃាតកម្មនេះ ត្រូវបានគេសង្ស័យថា បណ្តាលមកពីការមិនចុះសម្រុងរឿងនារីរងគ្រោះចង់រក្សាទុកកូនក្នុងផ្ទៃដែលបដិសន្ធិឡើងក្នុងចំណងស្នេហាលួចលាក់ជាមួយលោកឧកញ៉ាម្នាក់ តែភាគីខាងប្រុសមិនព្រម និងណែនាំជំរុញឲ្យនាងទៅមន្ទីរពេទ្យដើម្បីយកចេញ។

តាមឯកសារជាសំឡេង នារីរងគ្រោះបានតិះដៀល និងចោទលោកឧកញ៉ាម្នាក់នោះយ៉ាងធ្ងន់ធ្ងន់ៗ និងរៀបរាប់ពីការលំបាកដោយសារលោកឧកញ៉ារូបនោះ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលបន្ទាប់ទៀត៕