ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានមិនពិតករណី Covid-19 នៅសៀមរាប
ភ្នំពេញ ៖ បុរសឈ្មោះ ភុត ថុនា ហៅឡន លី ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធ COVID-19 ត្រូវបានតុលាការខេត្តសៀមរាបចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ។
បុរសជាប់ចោទរូបនោះមានឈ្មោះថា ភុត ថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់កង់បី ទីកន្លែងកំណើតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប។ ជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ហើយបានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធ COVID-19 នោះមែន ៕