កម្ពុជារកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន២នាក់បន្ថែមទៀតថ្ងៃនេះ
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា កម្ពុជាបានរកឃើញនូវករណីឆ្លងចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យរូពនោះបានបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុស Covid-19 ទាំងអស់នេះ គឺជាករណីនាំចូល ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត៕