ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកវីរុសកូរ៉ូណា១០នាក់ថ្មីបន្ថែមទៀត
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសឱ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ដែលវិលត្រឡប់ពីម៉ាឡេស៉ី និង៦នាក់ទៀតជាជនជាតិម៉ាឡេស៊ី។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖