ភ្នំពេញ ៖ ក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន៧នាក់នឹងមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។
ការសម្រេចបញ្ជូនក្រុមគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជារបស់រដ្ឋាភិបាលចិននាពេលនេះ គឺបន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នៅប្រទេសទេសចិន។
សូមជម្រាបថា គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដនេះផងដែរ៕