ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតនៅខេត្តព្រះសីហនុ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងឱ្យដឹងថា នៅថ្ងៃទី២៥ ខែមីនានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត ដែលកើតឡើងលើជនជាតិបារាំងទាំង២នាក់ នៅខេត្តព្រះសីហនុ។ ដូច្នេះ កម្ពុជា មានករណីនេះឡើងដល់ ៩៣នាក់ហើយ។
ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕