សម្តេចតេជោ បញ្ជាឲ្យស្ថាប័នរដ្ឋ និងឯកជន លុបចោលការស្កេន មេដៃ និងធ្វើការពីផ្ទះ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាផ្ទាល់មាត់ នៅថ្ងៃទី២៥មីនា នេះ ឲ្យក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា រៀបចំឲ្យមន្ត្រីរាជការ និងបុគ្គលិក មិនចាំបាច់វត្តមានមួយចំនួន ត្រូវធ្វើការពីផ្ទះ។ រីឯការស្កេនមេដៃ ដើម្បីបញ្ជាក់វត្តមានត្រូវលុបចោល ព្រោះការស្កេនមេដៃនេះ អាចចម្លងមេរោគ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម័គ្រចិត្ត ៤២២នាក់ មុនពេលចេញទៅបំពេញបេសកកម្មប្រឆាំងនឹងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕