លោក ផៃ ស៊ីផា​ន៖អ្នកដឹកនាំ​ការចុះ ពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម សម​ធ្វើជា​មេ​ចលនា​បះបោរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2015 ក+ ក-

​ភ្នំពេញ​៖លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅថ្ងៃនេះ​ថា ការចុះពិនិត្យ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​នោះ ជា​ចលនា​បះបោរ និង​ជ្រុលនិយម​។​

​គួរ​បញ្ជាក់ថា សំណេរ​ប្រតិកម្ម​ដោយ​ចំអក​នេះ បានធ្វើ​ឡើង​ស្រប​ពេលដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប​គឺ​លោក រៀល ខេ​ម​រិ​ន្ទ្រ និង​លោក អ៊ុំ សំអាន បាន​ដឹកនាំ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដែល​គេ​ដឹងថា សុទ្ធតែជា​អ្នក​មិនមាន​ជំនាញ​ផ្នែក​ព្រំដែន និង​មិនដែល​ស្គាល់​ភូមិសាស្ត្រ​ទីនោះ​បន្តិច​ណា​សោះ ចុះទៅពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម កៀក​ទៅនឹង​បង្គោល​ឡាក់​លេខ ២០២ និង ២០៣ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ កក្កដា នេះ ។

​លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា « ការចុះពិនិត្យ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​នោះ ជា​ចលនា​បះបោរ ។ លោក​បន្តថា « លោក រៀល ខេ​ម​រិ​ន្ទ្រ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង ដែល​មិន​ស័ក្តិសម​ធ្វើជា​តំណាងរាស្ត្រ​។ លោក សម​នឹង​ធ្វើជា​មេដឹកនាំ​បះបោរ អនាធិបតេយ្យ និង​ក្រុម​ចលនា​ជ្រុលនិយម  »​។​

​លោក រៀល ខេ​ម​រិ​ន្ទ្រ តំណាងរាស្ត្រ​គណបក្សប្រឆាំង នៅ​រសៀល​ថ្ងៃនេះ​គេ​មិនទាន់​ឃើញ​មានប្រតិកម្ម​បែបណា​ចំពោះ​ការលើកឡើង​របស់លោក ផៃ ស៊ី​ផាន នៅឡើយ​ទេ​។​

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ផ្ទែ​ក្នុង​កម្ពុជា បាន​លើកឡើងថា  ការកៀងគរ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​ខ្លួន​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​ឲ្យ​ចុះទៅ​មើល​ព្រំដែន​ក្រោម​ហេតុផល​ដែល​ស្រពេចស្រពិល​ថា វៀតណាម ឈ្លានពាន​ដី​ខ្មែរ​នាពេលនេះ គឺ​មិនមែនជា​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​នោះឡើយ ។​ស្រពេចស្រពិល​នៅត្រង់ថា ពលរដ្ឋ​ដែល​គាត់​ចូលរួម​នោះ​សុទ្ធតែ​មិនមែនជា​អ្នកជំនាញ​បញ្ហា​ព្រំដែន​នោះទេ ម្យ៉ាងវិញទៀត ការ​រំកិល​ព្រំដែន ឬ​ការឈ្លានពាន ស្ថិតនៅលើ​សមត្ថកិច្ចរ​បស់​គណ​:​កម្ម​ការ​ព្រំដែន​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ ឬ​អាច​និយាយ​សាមញ្ញ​ថា កិច្ចការ​ព្រំដែន គេ​ធ្វើឡើង​រវាង​រដ្ឋ និង​រដ្ឋ ហើយក៏​មិនមែន​រដ្ឋ​នៃ​ប្រទេសមួយ​មក​អង្គុយ​ជជែក​បញ្ហា​ព្រំដែន​ជាមួយ​មនុស្ស​មួយក្រុម​ដែល​មិនមែន​រដ្ឋាភិបាល​នោះដែរ ។​

​បើ​ដូច្នេះ​ទេ តើ​ការព្យាយាម​ម្តង​ហើយ​ម្តងទៀត​របស់​គណ​​បក្សប្រឆាំង​ដែល​ច្បិច​យក​បញ្ហា​ថា វៀតណាម​ឈ្លា​ពាន​ទឹកដី​កម្ពុជា បង្កឲ្យស្ថានភាពនយោបាយ​ឡើងកំដៅ នាពេលនេះ ដើម្បី​អ្វី​ទៅ​?….៕ ដោ​យ៖ខេ​មរៈ

nbjkk