ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ អាចបើកបានពីថ្ងៃទី៩ ខែមេសា តទៅ
ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមេសា ឆ្នាំ២០២០ និងប្រាក់គោលនយោបាយសោធនសម្រាប់ខែមេសា ឆ្នាំ២០២០ និងប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ ជូននិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ តទៅាា់ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕