កម្មករ និយោជិត ដែលមិនបានទៅធ្វើការនៅថ្ងៃចូលឆ្នាំ តម្រូវឲ្យធ្វើចត្តាឡីស័ក
ភ្នំពេញ ៖ រដ្ឋបាលក្រសួងការងារ បានណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករ និយោជិត បុគ្គលិក ទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ ។ ការធ្វើសម្រង់ស្ថិតិនេះ ដើម្បីប្រគល់ជូនទៅដល់អាជ្ញាធរ និងដើម្បីត្រៀមធ្វើចត្តាឡីស័ក (ដាក់ឱ្យនៅដាច់ដោយឡែកពីគេ) នៅតាមផ្ទះជួលរបស់ពួកគាត់រយៈពេល១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន ទើបអនុញ្ញាតឱ្យចូលធ្វើការវិញ។
នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកថ្ងៃឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយសន្យាសងថ្ងៃឈប់សម្រាក ៥ថ្ងៃ ទៅពេលសមស្របណាមួយក្រោយបញ្ចប់វិបត្តិជំងឺ កូវីដ១៩៕