តាកែវ៖នៅព្រឺកថ្ងៃទឹ២១ខែកក្កដាឆ្នាំ២០១៥ នេះ អគ្គនាយកដ្ឌានអន្តោប្រវេសន៍ បានរៀបចំបញ្ជូនជនជាតិវៀតណាម៣៣នាក់ក្នុងនោះមានស្រឹចំនួន១៦នាក់ប្រុស១៧នាក់ដែលមករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានលិខិតស្នាមត្រឺមត្រូវឲ្យត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញតាមច្រកព្រំដែនក្អមសំណ ខេត្តតាកែវ។
បើយោងតាមប្រសាសន៍របស់លោកឪត្តមសេនឹយទោ អ៊ុក ខៃសិលា បានឲ្យដឺងថា រយះពេលប៉ុន្មានខែចុងក្រោយនេះ កំលាំងអគ្គនាយកដ្ឌានអន្តោប្រវេសន៍បានបើកយុទ្ធនាការប្រមូលជនបរទេសជាច្រើនករណីដែលមករស់នៅកម្ពុជាគ្មានលិខិតស្នាមត្រឹមត្រូវឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញបានជាច្រើនលើករួចមកហើយ។
ដោយឡែក មុនពេលបញ្ជូនជនជាតិវៀតណាមត្រឡប់ទៅវិញនាពេលនេះលោក អ៊ុក ខៃសិលា បានណែនាំដល់អ្នកទាំងនោះ កុំឲ្យចូលមករស់នៅកម្ពុជាដោយគ្មានច្បាប់ទម្លាប់ទៀត បើចង់ចូលមកស្នាក់នៅ ឬមកលេងកម្ពុជាត្រូវមានលិខិតស្នាមត្រឺមត្រូវព្រោះប្រទេសនីមួយៗមានច្បាប់របស់ខ្លួនក្នុងការគ្រប់គ្រងសណ្តាប់សាធារណះ សុវត្ថិភាព និងសន្តិសុខជាតិ មិនអាចធូររលុងបានឡើយ៕ សាម