អាជ្ញាធរជាតិអប្សរា រកឃើញបំណែកបដិមាព្រះពុទ្ធនៅប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការរកឃើញបំណែកបដិមាព្រះពុទ្ធជាច្រើនអង្គនៅប្រាសាទអង្គរវត្ត។
បំណែកបដិមាច្រើនអង្គ ត្រូវបានប្រទះឃើញដោយចៃដន្យក្នុងរណ្ដៅដីខាងត្បូងនៃប្រាសាទអង្គរវត្ត។ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានជីកដីដើម្បីកប់ទុយោទឹកក្នុងគម្រោងស្រោចស្រពស្មៅជុំវិញបរិវេណប្រាសាទអង្គរ និងជីកប៉ះរណ្ដៅបំណែកបដិមាដែលការសន្និដ្ឋានរបស់បុរាណវិទូ បដិមាទាំងនោះត្រូវបានគេកប់ បំណងដើម្បីថែរក្សា និងគេចពីការលួច។ បច្ចុប្បន្ន អ្នកជំនាញកំពុងធ្វើកំណាយបន្ត និងរំពឹងថាអាចឃើញបដិមាបន្ថែមទៀត៕