កម្ពុជា បន្តរឹតបន្តឹងការចេញចូលរបស់ជនបរទេស
ភ្នំពេញ ÷ រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តការរឹតបន្តឹងការធ្វើដំណើរ និងផ្អាកមិនឱ្យជនបរទេសមកពីប្រទេស បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
យោងតាមលិខិតដែលបានប្រកាស បានបញ្ជាក់ថា រាល់វិធានការរឹតបន្តឹងការធ្វើដំណើរទាំងអស់នេះ គឺមានលក្ខណៈបណ្តោះអាសន្ននិងត្រូវបន្តអនុវត្តរហូតស្ថានភាពជំងឺកូវីដ ១៩ មានការធូរស្រាល ក្រោយពីមានការវាយតម្លៃរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕