សន្និសីទកាសែតស្ដីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” នឹងធ្វើនៅថ្ងៃស្អែក
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំនូវសន្និសីទសារព័ត៌មានស្ដពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” នៅជាន់ផ្ទាល់ដី ធ្វើនៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
សេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះ មានវាគ្មិនគឺលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ សសន្និសីទនេះមានគោលបំណ ដើម្បីបង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីប្រសិទ្ធភាពក្នុងកិច្ចការសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិសា្ថនផងដែរ៕