លោក សម រង្ស៊ី ចាកចេញពីកម្ពុជាតែម្នាក់ឯង ទៅបរទេសទាំងយប់
ភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឡើងយន្តហោះ ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ទាំងយប់តែម្នាក់ឯង តាមជើងយន្តហោះ Thai Airways ជើងយន្តហោះលេខTG 585 កាលពីម៉ោង ៨ និង ២០ នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។
ការចាកចេញដ៏អាថ៌កំបាំងរបស់លោក សម រង្ស៊ី នាពេលនេះ ធ្វើឡើងនៅក្រោយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចៅក្រម សាលាដំបូងរាជធានីបានសម្រេចផ្តន្ទាទោស សកម្មជន និងមន្ត្រី គណបក្សសង្គ្រោះជាតិ១១នាក់ ឲ្យជាប់ពន្ធនាគារ ម្នាក់ៗពី៧ ឆ្នាំ ទៅ២០ ឆ្នាំ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ម្សិលមិញនេះ។
ទោះជាយ៉ាងណាក្តី ក៏ព្រឹកថ្ងៃទី២២នេះ គណបក្សសង្គ្រោះជាតិ មិនទាន់ឃើញមានប្រតិកម្មបែបណានៅឡើយ ចំណែកការចាក ចេញរបស់លោកសម រង្ស៊ី ក៏មិនដឹងថា លោកទៅដើម្បីធ្វើអ្វីនោះដែរ៕