ដោយ ៖ ប៉ែន សុផល
ខេត្តកំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍២កើត ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោកអូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ លោកស្រី ឃី លាងស៊ីម អភិបាលរងនៃគណ:អភិបាលស្រុក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក និងលោក យន់ ឈុនលាង ប្រធានគណកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងក្រុមការងារ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ចុះចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដល់ខ្នងផ្ទះចំនួន១០គ្រួសារនៅឃុំព្រៃចារ។
ដោយក្នុងមួយគ្រួសារទទួលបាន ឣង្ករ៥០គីឡូក្រាម ទឹកក្រូច១កេះ និងថវិកាចំនួន ៤៉៉ម៉ឺនរៀល និងម៉ាស់មួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរលោក អូត ឈាងលី ក៍ណែនាំបងប្អូនប្រជាពលរដ្ឋរស់នៅឃុំព្រៃចារ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 និងវីធីការការពារជំំំងឺកូវីដ-19 ដោយលាងដៃនឹងសាប៊ួ អាកុល ជែល អោយបានញឹកញាប់នឹងជៀសនៃការជួបជុំគ្នា៕