ដោយ ៖ ប៉ែន សុផល
ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង លោក ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ដោយ មាន ការ អញ្ជើញ ចូលរួម ពី លោក អភិបាលរងខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនា និងលោកប្រធានមន្ទីរសុខាភិបាលខេត្តនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រជុំតាមរយ:ប្រព័ន្ធវីឌីអូ Conference ជាមួយនិងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក, ស្នាក់ការតំបន់ នៅទីក្រុងហុងកុង និងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនៈភាព នៃការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងលើកទិសដៅសម្រាប់ការអនុវន្តបន្តផងដែរ ។
គួររំលឹក ផង ដែរ ថា កន្លងមក ថ្នាក់ដឹកនាំ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ បានជួយ ឧបត្ថម្ភ ជា សម្ភារៈ បរិក្ខារ ពេទ្យ ដេីម្បី ជួយ សង្គ្រោះ ដល់ អាយុជីវិត ប្រជាពលរដ្ឋ យើង ព្រមទាំង បាន ជួយ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ដល់ មន្ត្រី សុខាភិបាល នៅ តាម មណ្ឌលសុខភាព និង មន្ទីរពេទ្យ បង្អែក មួយ ចំនួន ផង ដែរ ។
ជាមួយគ្នា នោះ អាជ្ញាធរ ខេត្តកំពង់ចាម ក៏បានថ្លែង អំណរគុណ និង កោតសរសើរ ចំពោះ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃចុងក្រោយដែលតែង តែ ចូលរួមក្នុងការ ជួយ អភិវឌ្ឍន៍ លេី វិស័យ សុខាភិបាល ក៏ដូចជា វិស័យ ផ្សេងៗ ទៀត ព្រមទាំងបាន ជួយ ទំនុក បម្រុង ដល់ ប្រជាពលរដ្ឋ ក្រីក្រ នាពេលកន្លងមក ផង ដែរ ៕