ធ្លាក់​ពីលើ​ម៉ូតូ​ស្លា​ប់ខ​ណៈកំពុង​ជិះ​ម៉ូតូ​ម្នា​ក់ឯង​សង្ស័យ​មាន​ជំងឺលើស ឈាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖បុរស​វ័យ​៥០​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ បាត់​បង់ជីវិត​ដោយសារ​ដួល​ខ​ណៈគាត់​កំពុង​ជិះ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឺ​ក​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៥ ស្ថិតនៅ​បណ្តោយ​ផ្លូវ​លេខ​២៧១​ក្បែ​សាលា​អនុវត្ត​ន៏​ក្នុង​សង្កាត់​ទឹកល្អក់​៣​ខ​ណ្ឌ៏​ទួលគោក​។​

​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឺ​ង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក c125​ពណ៍​ខ្មៅ​១​គ្រឿង​ពាក់​ស្លាក​លេខ pp 1U1607. ចេញពី​កន្លែង​ជួសជុល​ម៉ូតូ​មួយកន្លែង​ម្តុំ​មុខ​ផ្សារ​ហេង​លី ជិត​កន្លែងកើតហេតុ​វិលត្រឡប់​ទៅផ្ទះ​វិញ តែ​ជា​អកុសល​ជំងឺ​ចាស់​លើសឈាម​របស់គាត់​បាន​រើ​ឡើងវិញ​ពេល​កំពុងតែ​បើកបរ​ម៉ូតូ​ស្រាប់តែ​ធ្លាក់​ពីលើ​ម៉ូតូ​បណ្តាល​ឲ្យ​ដាច់​សរសៃឈាម​ស្លាប់​ភ្លាមៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ធ្វើដំណើរ​នៅ​ទីនោះ​នាំគ្នា​ចុះជួយ​គាត់​ដែរ ប៉ុន្តែ​មិនអាច​ជួយ​បានឡើយ​។​

​ក្រោយពេល​កើតហេតុ ប៉ូលីស មូល​ដ្ឌា​ន​បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កំណត់ហេតុ​ហើយ​បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​សាម​

njhbb
mjnjhjj