ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចបានចាប់វ៉ៃខ្នោះបុរសតិរច្ឆានជាឪពុកម្នាក់ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួនឯងជាច្រើនដងរហូតមានផ្ទៃពោះ ទើបបែកធ្លាយ ហើយត្រូវបានម្តាយបង្កើតប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
ចំពោះមុខសមត្ថកិច្ចជនតិរិច្ឆានជាឪពុកបានសារភាពថាខ្លួនពិតជាបានរំលោភលើកូនស្រីខ្លួនឯងដែលមានអាយុទើបតែ១៦ឆ្នាំនោះប្រាកដមែន។ ការរំលោភកូនស្រីខ្លួនឯងលើកទីមួយគឺចាប់ផ្ដើមនៅក្នុងខែតុលាឆ្នាំ ២០១៩និងជាបន្តបន្ទាប់រហូតដល់ទៅ៩ដង។
មន្ត្រីស្នងការដ្ឋានខេត្តមណ្ឌលគិរីបានបញ្ជាក់អំពីសកម្មភាពរំលោភថា ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងនៅលើផ្ទះពេលយប់ ពេលម្ដាយមិននៅ ដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវធ្វើការរំលោភបានសម្រេចនិងបានគំរាមលើកូនស្រីនោះថានឹងសម្លាប់ចោល បើសិនជាហ៊ានប្រាប់ទៅម្ដាយ ឬបងរបស់ខ្លួន។
តាមការសារភាពរបស់ជនសង្ស័យការរំលោភរបស់ជនសង្ស័យទៅលើជនរងគ្រោះគឺប្រព្រឹត្តនៅលើផ្ទះរបស់ខ្លួនឯង ចំនួន៣លើក និងបន្តទៅរំលោភនៅឯខ្ទមចាំស្រែចំនួន៦លើកទៀត។ ជនសង្ស័យបន្តថា ដោយសារតែមានការរួមរ័កមេត្រីជាច្រើនលើកច្រើនសាបែបនេះ ជនសង្ស័យ និងជនរងគ្រោះហាក់មានភាពស្និទ្ធស្នាលខុសប្លែក ហើយកូនស្រីបានសួរទៅឪពុកថានឹងបន្តការស្រលាញ់មកលើខ្លួនបែបនេះទៀតឬក៏យ៉ាងណា? ឪពុកចិត្តខ្មៅតាំងពីពេលនោះមក ក៏ឈប់បង្កើតភាពស្និទ្ធស្នាលជាមួយកូនស្រីនោះទៀតដែរ។ រហូតកូនស្រីមានផ្ទៃពោះក៏ចាប់ផ្ដើមមានការសួរនាំពីម្ដាយក៏ដូចជាសាច់ញាតិ ហើយកូនស្រីបានសារភាពថាត្រូវឪពុកបង្កើតរំលោភរហូតមានផ្ទៃពោះ ពេលនោះហើយដែលម្ដាយក៏សម្រេចប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនឪពុក តែម្ដងទៅ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ ២០២០នៅភូមិ ណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ជនសង្ស័យឈ្មោះ សិង សៃ អាយុ ៤២ ឆ្នាំ មុខរបរ កសិករ រស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលក ស្រុកកោះញែក។ ជនរងគ្រោះឈ្មោះសៃ ធុយ អាយុ១៩ ឆ្នាំ រស់នៅភូមិឃុំខាងលើ៕