ក្រសួងសុខាភិបាល ៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ
ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ មានតែអ្នកជំងឺម្នាក់ទៀតបានជាសះស្បើយ សរុបចំនួនអ្នកជាសះស្បើយកើន១២០នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច៕