សុខភាព ៖ មនុស្សភាគច្រើន មានទស្សនៈផ្ទុយគ្នាចំពោះគាររួមភេទច្រើន ឬតិចដែលអាចជួយឲ្យមានសុខភាពល្អ ប៉ុន្តែវាគឺជាជំនឿមួយដែលពេញនិយមណាស់ដែលការរួមភេទញឹកញាប់អាចមានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពមនុស្សយើង។ វាអាចជួយបង្កើនលទ្ធភាពនៃការមានកូន ជួយឲ្យស្ត្រីមករដូវទៀង ព្យាបាលជំងឺផ្តាសាយ និងសម្រកទម្ងន់។ យ៉ាងណាមិញ ការរួមភេទក៏ជាវិធីសាស្ត្រដ៏ល្អមួយដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញ និងជំរុញឲ្យមើលទៅកាន់តែក្មេងជាងវ័យផងដែរ។
ប៉ុន្តែវាតែងតែមានការបារម្ភមួយចំនួនដែលនិយាយថា តើមនុស្សយើងរួមភេទច្រើនប៉ុណ្ណាទៅទើបហៅថាជ្រុលខ្លាំងទៅ? តើវាប៉ះពាល់ដល់សុខភាពដែរទេ?
តើរួមភេទច្រើនប៉ុណ្ណាទៅទើបហៅថាច្រើនជ្រុល ?
បើសិនជាការរួមភេទចាប់ផ្តើមពេញមួយថ្ងៃ ហើយចាប់ផ្តើមរំខានដល់ទំនាក់ទំនងស្នេហា ការងារ ឬលក្ខណៈផ្ទាល់ខ្លួនច្រើន នោះហើយទើបហៅថាជ្រុល។ យ៉ាងណាមិញ អ្នកស្រាវជ្រាវបានណែនាំថា ការរួមភេទម្តង ឬពីរដងក្នុងមួយសប្តាហ៍គឺជារឿងមួយល្អ ហើយវាគួរតែធ្វើឡើងដោយការស្ម័គ្រចិត្តទាំងសងខាងផងដែរ។
តើប៉ះពាល់ដល់សុខភាពដែរទេ បើសិនជារួមភេទច្រើនពេក ?
ការរួមភេទច្រើនដងក្នុងពេលវេលាដ៏ខ្លីអាចបណ្តាលឲ្យមានការបង្ករោគនៅផ្លូវទឹកម៉ូត្របាន។ ធម្មតា បង្ហួរនោមគឺជាបំពង់បង្ហូរទឹកនោមដែលតភ្ជាប់ពីប្លោកនោមដើម្បីបញ្ចេញទឹកនោមមកខាងក្រៅ ហើយវាក៏ស្ថិតនៅជាប់នឹងទ្វារមាសដែរ។ គ្រប់ពេលដែលអ្នករួមភេទ វាអាចនឹងធ្វើឲ្យបាក់តេរីចេញពីទ្វារមាសចូលទៅក្នុងបង្ហួរនោម រួចចូលដល់ប្លោកនោមបាន។ បើសិនជាអ្នករួមភេទច្រើនដងក្នុងពេលវេលាដ៏ខ្លី ការប្រឈមនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រនឹងមានខ្ពស់ជាមិនខាន។
ការស្រាវជ្រាវបានរកឃើញថា គូរស្នេហ៍ដែលរួមភេទពីរដងក្នុងមួយសប្តាហ៍មានការកើនឡើងចំនួនអង់ទីគ័រការពារការបង្ករោគខ្ពស់ជាងអ្នកដែលមិនសូវរួមភេទរហូតដល់ ៣០ភាគរយឯណោះ៕