ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៥លាននាក់ ស្លាប់ជិត ៣២ម៉ឺននាក់
បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៨៨៧,៦៥៤ករណីហើយ ដោយក្នុងនោះអ្នកស្លាប់មានចំនួន ៣១៩,៩៥៧នាក់ និងជាសះស្បើយឡើងវិញ ១,៩០៤,៣៥៨នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។
គេហទំព័រដដែល បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥៤៩,៨៩៥នាក់ ស្លាប់ចំនួន ៩១,៩៧៣នាក់ និងជាសះស្បើយចំនួន ៣៥៥,៤៩៦នាក់៕