ក្រសួងសុខាភិបាលស្នើឱ្យវៀតណាមគោរពបទដ្ឋានបច្ចេកទេសមុនផ្សាយរឿងឆ្លងកូវីដ១៩នៅខ្មែរ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវឱ្យភាគីវៀតណាម គោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសនៅក្នុដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនទាំង២ប្រទេស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
ការស្នើនេះ ធ្វើឡើងក្រោយពេលដែលសារព័ត៌មានវៀតណាម Vietnam News បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ អំពីករណីជនជាតិវៀតណាមម្នាក់ដែលបានចាកចេញពីកម្ពុជាថា មានផ្ទុកវីរុសកូវីដ១៩។
ក្រសួងបញ្ជាក់ថា ជនជាតិវៀតណាមនោះ មិនបានឆ្លងកូវីដ១៩ នៅកម្ពុជាទេ ពោលគឺឆ្លងនៅទឹកដីវៀតណាមតែម្តង៕
សូមអានបន្ថែមខាងក្រោម៖