(Video) អាជ្ញាធរខណ្ឌដូនពេញចុះបិទហាងផឹកសុីជាច្រើនទីតាំងក្នុងសង្កាត់វត្តភ្នំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2020 ក+ ក-

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ បានដឹកនាំកម្លាំងចំរុះចុះទៅបិទទីតាំងអាហារដ្ឋានច្រើនកន្លែងជាបណ្តោះអាសន្នកុំអោយមានការជួបជុំប្រមូលផ្តុំគ្នាផឹកស៊ី  ដើម្បីការពារការឆ្លងនឹងរីកដុះដាលនៃជំងឺកូវដ១៩ ជាបន្តទៅទៀត។ ការចុះរអនុវតនេះ បានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងដល់ម្ចាស់ហាងភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងរាជធានីភ្នំពេញ ក្រោយពេលព្យាបាលជំងឺកូវីដ-19(Covid-19)ជាសះស្បើយអស់នៅកម្ពុជា។

ការអនុវត្តច្បាប់នេះបានចាប់ផ្តើមពីម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១១០កែងផ្លូវព្រះសុីសុវត្ថិស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

ការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញក្រោមការបញ្ជាផ្ទាល់របស់លោកសុខ ពេងវុធអភិបាលនិងគណៈអភិបាលខណ្ឌដូនពេញបានឲ្យដឹងថាក្រោយពីបានទទួលបទបញ្ជាពីសាលារាជធានីភ្នំពេញបានចេញនៃសេចក្តីប្រកាសណែនាំម្ចាស់ទីតាំងបើកភោជនីដ្ឋាននឹងអាហារដ្ឋានទាំងអស់នៅក្នុងរាជធានីភ្នំពេញជាពិសេសនៅក្នុងខណ្ឌដូនពេញដូចជាទីតាំងផ្សារសូរិយាម៉លផ្លូវលេខ៥១ ទីតាំងផ្លូវលេខ១៧២សង្កាត់ជ័យជំនះផ្លូវលេខ១១០នឹងកែងផ្លូវព្រះសុីសុវត្ថិសង្កាត់ផ្សារចាស់នឹងសង្កាត់វត្តភ្នំ នឹងទីតាំងផ្លូវលេខ១៣៦សង្កាត់ផ្សារកណ្តាលទី១ក្រោយសណ្ឋាគារភ្នំពេញបឹងកក់សរុប៥ទីតាំងដែលគណះបញ្ជាការឯកភាពខណ្ឌដូនពេញបានសំណូមពរឲ្យម្ចាស់ហាងផឹកសុីទាំងអស់ផ្អាក់ជាបណ្តោះអាសន្នដោយខាងសាលារាជធានីភ្នំពេញបានសង្កេតឃើញថាជំងឺកូវីដ19(Covid-19)ទើបតែបានជាសះស្បើយអស់នៅកម្ពុជាដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថាប្រជាពលរដ្ឋមិនមានការភ័យខ្លាចនឹងបាត់ការប្រុង
ប្រយ័ត្នចំពោះជំងឺ(Covid-19)ហើយនៅតាមភោជនីដ្ឋាននឹងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្នទាំងម្ចាស់ភោជនីដ្ឋាននឹងភ្ញៀវដោយពុំបានអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលសូមបញ្ជាក់ដើម្បីចូលរួមទប់ស្កាត់នឹងរីករាលដាលជំងឺ(Covid-19)រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីប្រកាសដូចតទៅ៖ទី១ម្ចាស់អាជីវកម្មភោជនីដ្ឋាននឹងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញត្រូវគោរពអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីផែនការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ19(Covid-19)។

ទី ២ត្រូវការៀបចំអោយមានទឹកអាល់កុលរឺសាប៊ូសម្រាប់លាងដៃនៅមុខច្រកទ្វារចេញចូលនឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាសកំដៅផ្ញៀវទាំងអស់មុននឹងអនុញ្ញាតិឲ្យចូលក្នុងភោជនីដ្ឋានឬអាហារដ្ឋាននឹងទី៣ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺរយៈ១,៥ម៉ែត្រ។

យោងតាមសេចក្តីប្រាស់របស់សាលារាជធានីភ្នំពេញ ក្នុងករណីម្ចាស់ភោជនីដ្ឋាននឹងអាហារដ្ឋានណាដែលមិនអនុវត្តន៍តាមការណែនាំរបស់នេះរដ្ឋាបាលរាជធានីភ្នំពេញនឹងបិតអាជីវកម្មភោជនីដ្ឋាននឹងអាហារដ្ឋាននោះមិនបន្តអាជីវកម្មតទៅទៀតផងដែរ៕