ខេត្តសៀមរាប ៖ កាលពីម្សិលមិញកម្លាំងសមត្ថកិច្ចសហការចុះបង្ក្រាបបទល្មើសសត្វព្រៃនៅអាហារដ្ឋានចំនួន ៣ ទីតាំងនៅខេត្តសៀមរាប ក្រោយទទួលព័ត៌មានថា អាហារដ្ឋានទាំងនេះបានយកសាច់សត្វព្រៃមកធ្វើម្ហូបអាហារលក់ជូនភ្ញៀវ។
សមត្ថកិច្ចបញ្ជាក់ថា អាហារដ្ឋានទាំង៣កន្លែងដែលត្រូវចុះបង្ក្រាបរួមមាន១៖ អាហារដ្ឋានម្លប់មហាហេង ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសត្វទោមងាប់ចំនូន ១១ក្បាល លលកងាប់ចំនួន ៥០ក្បាល និងចាបស្រូវងាប់ចំនួន ២៣០ក្បាល។
២៖ អាហារដ្ឋានថារីម៉ាក់ប្រាង្គ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសាច់ជ្រូកព្រៃស្រស់ចំនួន ៣គីឡូក្រាម លលកទ្រាំងងាប់ចំនួន ៣៧ក្បាល ចាបស្រូវងាប់ចំនួន ១៥០ក្បាល និងក្រួចអ៉ឺតងាប់ចំនួន ១០ក្បាល។
៣៖ អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសាច់អន្សងស្រស់ចំនួន ៣.៣គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ចំនួន ៥.៣គីឡូក្រាម ចាបស្រូវងាប់ចំនួន ៨០ក្បាល លលកបាយងាប់ចំនួន ១០ក្បាល និងអណ្តើកស្រែងាប់ ១ក្បាល ស្មើនឹង ០.៨គីឡូក្រាម។
យ៉ាងណាក៏ដោយវត្ថុតាងរិបអូសបានទាំងអស់ត្រូវបានកម្លាំងជំនាញបំផ្លាញចោលនៅថ្នល់ផងដែរ៕