សម្ដេច ស ខេង បញ្ជាក់ថា ពលរដ្ឋអាចខ្ចីយានជំនិះគ្នាបើកបរបាន មិនខុសច្បាប់ទេ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ពលរដ្ឋអាចខ្ចីយានជំនិះគ្នាបើកបរទៅវិញទៅមកបាន ដោយមិនខុសច្បាប់នោះទេ លើកលែងតែបង្កកំហុសប៉ុណ្ណោះ ទើបមានការអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក។
សម្តេចថ្លែងបញ្ជាក់បែបនេះនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៧ ឧសភានេះ ។
សម្តេចបានសង្កត់ធ្ងន់ថា ពលរដ្ឋកុំមានការព្រួយបារម្ភខ្លាំងពេកលើការអនុវត្តច្បាប់ចរាចរណ៍នេះ រហូតដល់មិនហ៊ានខ្ចីយានជំនិះគ្នាបើកបរនោះវាមិនខុសច្បាប់នោះទេលើកលែងតែបង្កកំហុសចរាចរណ៍ផ្លូវគោក ៕