ខេត្តកំពង់ចាម ៖ ទីតាំង បេីក ល្បែងស៊ី សងខុសច្បាប់ ប្រភេទអាប៉ោង ស្ថិតនៅ ចំណុចភូមិ អំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនជនញៀននឹងល្បែងបាន១០នាក់ ចាប់យកវត្ថុតាងមួយចំនួនធំដេីម្បីចាត់ការតាមច្បាប់ ។
ការចុះ បង្ក្រាប ទីតាំងល្បែងស៊ីសងខាងលេី សមត្ថកិច្ច បាន ឱ្យ ដឹង ថា មានការ សម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំ កម្លាំងសមត្ថ កិច្ច ចុះ បង្ក្រាប ឲ្យ ដឹង ថា ធ្វេីឡេីងនៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០ វេលា ម៉ោង១៤ និង ៤០នាទីរសៀល បន្ទាប់ពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តម សេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាម បញ្ជាដល់ កម្លាំងសមត្ថ កិច្ច ។
លោកបន្តថា ការ ងារ នេះសហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរ មូលដ្ឋាន ។
លោកបញ្ជាក់ថា ជាលទ្ធផលកម្លាំង សមត្ថកិច្ចបង្រ្កាបនិងចាប់ឃាត់ខ្លួន បានជន សង្ស័យ ចំនួន១០នាក់មាន៖
១- ឈ្មោះ លឹង ម៉ុន ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ ។
២- ឈ្មោះ ងួន សែ ភេទប្រុស អាយុ៧០ឆ្នាំ ជាតិខ្មែរ ។ ទាំងពីរនាក់ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ស សែ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមាន់ដប់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៤-ឈ្មោះ ឃុន ឃន ភេទប្រុស អាយុ ៦០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
៥-ឈ្មោះ ណាន ឃ្លីន ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ឈន ណាង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃត្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៧-ឈ្មោះ ផល្លា ម៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៨-ឈ្មោះ អាន សារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ ។
៩-ឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ ។ ទាំងពីរនាក់ រស់នៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១០-ឈ្មោះ ជាង សំអុន ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ចំពោះវត្ថុតាងដែលដកហូតបាន រួម មាន៖ ចានអាប៉ោងចំនួន០២ ហាន់តោអាប៉ោង ចំនួន០២ ផ្តិលគ្របចានអាប៉ោង ចំនួន០២ ចានដែកអ៉ីណុកសំរាប់ទ្រចានអាប៉ោង ចំនួន០១ មេអាប៉ោងចំនួន០២ ម៉ូតូចំនួន១៣គ្រឿង ទូរស័ព្ទចំនួន ០៩ គ្រឿង ប្រាក់រៀលចំនួន៨,២១០,០០០ រៀល (ប្រាំបីលានពីរសែនមួយម៉ឺនរៀល) ប្រាក់ដុល្លាចំនួន២០៥០ដុល្លារ(ពីរពាន់ហាសិបដុល្លារ) ។
ក្រោយ ឃាត់ខ្លួនិងដកហូតវត្ថុតាងទុកធ្វេី កំណត់ ហេតុ រួច បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាម នីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម៕ ដោយ ៖ ប៉ែន សុផល
សមត្ថកិច្ច បង្រាបអ្នកញៀនល្បែងអាប៉ោង ចំនួន១០នាក់ និងសម្ភារមួយចំនួន