ចរាចរណ៍នៅការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ត្រូវពង្វាងចាប់ពីថ្ងៃនេះ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានឈានដល់ដំណាក់កាលសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសងខាងនៃផ្លូវក្រោមដីបានស្ថាបនារួច ហើយចាំបាច់ត្រូវបិទចរាចរ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង។ ក្នុងនោះ ការពង្វាងចរាចរណ៍នៅទីតាំងនេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី២ មិថុនា ដល់ថ្ងៃទី ៣១ កក្កដា ២០២០ ដែលមានរយៈពេល ៦០ថ្ងៃ។
សូមអានបន្ថែមខាងក្រោម៖