ភ្នំពេញ ៖ ខ្លោចចិត្តក្មេងប្រុសអាយុទើបតែ១ខួបម្នាក់បានដេកជាមួយបងប្អូនប្រុសស្រីបីនាក់ទៀតរមៀលធ្លាក់ពីលើផ្ទះចូលប្រឡាយទឹកស្អុយបឹងត្របែកបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័មហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតសំណង់មិនរៀបរយនៅភូមិ៥ ក្រុម ៣១ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។
សពក្មេងប្រុសរងគ្រោះមានឈ្មោះរិន ធារិទ្ធអាយុមួយឆ្នាំរស់នៅជាមួយឪពុកស្នាក់នៅជាមួយម្ដាយមុីងទីតាំងកើតហេតុ។ មានឪពុកឈ្មោះ រិន ពិសិទ្ធ អាយុ ៤១ ឆ្នាំមុខរបររើសអេតចាយនិងម្ដាយឈ្មោះរស់ ភា អាយុ៣៩ឆ្នាំ សព្វថ្ងៃជាប់ពន្ធនាគារនៅព្រៃស។
តាមសម្ដីឪពុកបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានក្រោកតាំងពីវេលាម៉ោង២ដើររើសអេតចាយទុកអោយកូនដេកជាមួយបងប្អូន៣នាក់ទៀតក្រោយពីត្រលប់មកពីរើសអេតចាយវិញក៏បាត់កូនប្រុសអាយុ១ឆ្នាំម្នាក់ក៏ដើររកប្រទះឃើញកូនធ្លាក់តាមប្រលោះជញ្ជាំងផ្ទះធ្លាក់នៅក្រោមចូលប្រឡាយទឹកស្អុយស្លាប់បាត់បង់អាយុជីវិតទៅហើយបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនឹងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកឲ្យទីតាំងកន្លែងកើតហេតុនិងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យសពរួចបានបញ្ជាក់ឲ្យដឹងថាក្មេងប្រុសខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនរួចធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕