តុលាការ​កំពូល​ចេញ​ដីកា​កោះហៅ​លោក សយ សុភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2015 ក+ ក-

​ភ្នំពេញ​៖ មហាអយ្យការ​អម​តុលាការ​កំពូល កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅនេះ បានចេញ​ដីកាកោះ ចំនួន​ពីរ អោយ​លោក សយ សុភាព នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ចូលរួម​ក្នុង​សវនាការ ដែល​គ្រោង​បើក​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៥ ខាងមុខនេះ​។

ដីកាកោះ​មួយ​ពាក់ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ប្ដឹង​ដោយ​ឈ្នោះ ទូច គង្គា មានមុខ​ងារ​ជាម​ន្ដ្រី អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដីកាកោះ​មួយទៀត​ពាក់ព័ន្ធ​សំណុំរឿង​រដ្ឋប្បវេណី ដែល​លោក សយ សុភាព បាន​ប្ដឹង​នាពេល​កន្លងមក​៕

bhghb