ស្រុកជើងព្រៃ ដាក់ដេញថ្លៃគម្រោងស្ថាបនាផ្លូវ និងស្តារប្រឡាយចំនួន៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ គម្រោងមូលនិធិឃុំ -សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន ៦គម្រោងស្មើ និង ៥ឃុំ របស់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានដាក់ឲ្យដំណើរការ ដេញ ថ្លៃនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដែលបានធ្វើឡើង នៅសាលាស្រុកជើងព្រៃ ក្រោមវត្តមានលោក សេង សុខជា អភិបាលរងស្រុក និងលោក អុំ ប៉ុណ្ណាកា នាយករងទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម ដោយមានការចូលរួមពីគណៈកម្មការម្ចាស់លទ្ធកម្ម និងតំណាងក្រុមហ៊ុន អ្នកទទួលការជាច្រើនរូបផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងទាំង៦ ដែលបានដាក់ឲ្យដេញ ថ្លៃ ដើម្បីធ្វើការស្ថាបនាផ្លូវ និងស្តារប្រឡាយជូនប្រជាពលរដ្ឋ ប្រើប្រាស់នោះមាន ៖ ១-នៅឃុំផ្តៅជុំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤១០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិផ្តៅជុំលិច ។

២-ឃុំខ្នុរដំបង សាងសង់ផ្លូវបេតុអាមេ ប្រវែង ៣៩២ម. ទទឹង ៤ម. នៅភូមិរវៀង។ ៣-ឃុំ គោករវៀង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៩៥ម ទទឹង ៤ម. នៅភូមិបាគ្រង ។ ៤-ឃុំសូទិព្វ ជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ២.២៧៦ម. ទទឹង ៤ម. នៅភូមិង៉ូង ភូមិថ្មី និងភូមិប៉ាណា ។ ៥-ឃុំ ស្តើងជ័យ ជួសជុលផ្លូវដី ប្រវែង ១៣០ម.ទទឹង ៤ម. នៅភូមិពង្រ និងស្តារប្រឡាយប្រវែង ៤៤៥ម. ទទឹង ១,៥ម. ជម្រៅ១,៥ម. និងសាងសង់លូមូលទោល ចំនួន ៦កន្លែងនៅភូមិដំណាក់អំពិល ភូមិក្តុយ ភូមិស្តើងជ័យ ។

ក្នុងដំណើរការដេញថ្លៃនេះដែរ ប្រធានគណៈកម្មការម្ចាស់លទ្ធកម្មទាំង ៥ឃុំ បានធ្វើការប្រកាសទទួលយកទាំង ៦គម្រោងព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនអ្នកទទួលការ ទាំងអស់សូមឲ្យអនុវត្តន៍ការងារសាងសង់ផ្លូវឲ្យមានគុណភាពល្អ និងត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស ប្រយោជន៍ ដល់ ការប្រើប្រាស់ផងដែរ៕ ដោយ ប៉ែន សុផល