​​ ឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯង ប្អូនថ្លៃស្រី និងបៀតបៀនម្តាយក្មេក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2020 ក+ ក-

ខេត្តមណ្ឌលគិរី ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំងសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​សែន​មនោ​រម្យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ តាម​ពាក្យបណ្ដឹងរបស់​ឈ្មោះ ចើ​ម ហ៊ាង ភេទ​ស្រី អាយុ​២៥ ឆ្នាំ ដែល​បានដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨ និង ២០​នាទី ឈ្មោះ អុល ហ៊ាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បានប្រព្រឹត្ត​បទល្មើស​កាលពី​ឆ្នាំ​២០១៧ (មិន​ចាំ​ថ្ងៃខែ) បានធ្វើ​ការរំលោភ​ទៅលើ​ប្អូនថ្លៃ​ស្រី​ បានសម្រេច​ចំនួន​១​ដង ស្ថិតនៅ​ភូមិ​ចំការ​តែ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី។​

ក្រៅពីនេះ តាមរបាយការណ៍ ក៏បានបញ្ជាក់ថា ​នៅ​ថ្ងៃទី​០២ មិថុនា ២០២០ វេលា​ង​ម៉ោង​ប្រហែល​២២​ជាង ជនសង្ស័យ ក៏បានធ្វើ​សកម្មភាព​លូក​ច្របាច់​ដោះ​​ម្ដាយក្មេក​ដែល​ស្ថិត​នៅផ្ទះ​ចំការ ក្នុង​ក្រុម​ពូ​ឡា ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

ដោយឡែក នៅ​ថ្ងៃទី​០៣ មិថុនា ២០២០ វេលា​ម៉ោង​ប្រហែល​២២ បានធ្វើ​សកម្មភាព ដោយ​យក​ម្រាមដៃ​លូក​ប្រដាប់ភេទ និង​រំលោភកូនស្រីរបស់​ខ្លួនឯង ​រហូត​បានសម្រេច​ចំនួន​១​ដង​ដែល​ស្ថិត​នៅផ្ទះ​ចំការ​ក្នុង​ក្រុម​ពូ​ឡា ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​ជនរងគ្រោះ​ទាំង​០៣​នាក់ ៖ ១-​ឈ្មោះ ច.ទ ភេទ​ស្រី អាយុ ២០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ ។ ២-ឈ្មោះ ទ.យ ភេទ​ស្រី ត្រូវជា​ម្ដាយក្មេក រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី  និង៣-ឈ្មោះ ហ.សរ ភេទ​ស្រី អាយុ​៣​ឆ្នាំ ត្រូវជា​កូនបង្កើត រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី ។​

​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្ដិ៍នគរបាល​សែន​មនោ​រម្យ ដើម្បី​ជំនាញ​បន្ដ​នីតិវិធី តាមផ្លូវ​ច្បាប់ ៕