ភ្នំពេញ:លើសង្វៀន SEA-TV នាព្រឹកថ្ងៃទី២១កញ្ញាអ្នកប្រដាល់កម្ពុជាបានទទួលជ័យជម្នះលើអ្នក ប្រដាល់ថៃទាំង ៣ រូប ។ឡុង សុវណ្ណឌឿន ក្លឹបសាលវ័ន្ដកីឡាប្រើកណ្ដាប់ដៃផ្ឌួលអ្នកប្រដាល់ថៃ Phich Chhay Den នៅទឹកទី៣ ។Chhay Den ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃមិនអន់នោះទេការវ៉ៃចេញរបស់គេក៏ចំគោលដៅបានល្អដែរតែការ វ៉ៃចេញរបស់សុវណ្ណឌឿនក៏កាន់តែអស្ចារ្យទៅទៀត ។
នៅទឹកទី ៣បន្ទាប់ពីទទួលរងការវ៉ៃលុកយ៉ាងផ្ទួនៗនោះ Phich Chhay Den បង្ខំចិត្តបោះបង់ចោលការប្រ កួតតែម្ដង ។
ផល សោភ័ណ្ឌក្លឹបតាឡីដំរីមានរិទ្ធប្រើកែងផ្ដួលអ្នកប្រដាល់ថៃ Toun Pe ឲ្យសន្លប់ក្រោកលែងរួចនៅមុនស្នូរ ជួងបញ្ចប់ទឹកទី ៤ ។
នៅទឹកទី ១ Toun Pe ត្រូវអាជ្ញាកណ្ដាលរាប់ ៨បន្ទាប់ពីសោភ័ណ្ឌទាត់ជើងក្រោមខ្លាំងៗ២-៣ជើងនោះ ។ នៅទឹកទី ២សោភ័ណ្ឌត្រូវអាជ្ញាកណ្ដាលរាប់ ៨ វិញបន្ទាប់ពីត្រូវមួយដៃរបស់ Toun Pe នោះ ។ អ្នកប្រដាល់ទាំង ២រូបនេះប្រើជើងទាត់យ៉ាងល្អការទាត់ចេញរបស់ពួកគេគឺត្រូវសុទ្ធតែ កញ្ចឹង ក ។
នៅទឹក ទី ៤Toun Pe ភ្លាត់ស្នៀតត្រូវមួយកែងរបស់សោភ័ណ្ឌចំមុខក៏ដួលសន្លប់ក្រោកលែងរួចតែម្ដង ។
ពេជ្រ សីហាក្លឹបក្រសួងការពារជាតិប្រកួតឈ្នះអ្នកប្រដាល់ថៃ Rong Ravy ដោយពិន្ទុទាំងលំបាកបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។
Ravyមានបញ្ហាដៃឆ្វេងតាំងពីចុងទឹកទី ២ ទៅដោយគេប្រកួតប្រើតែដៃស្ដាំមួយចំហៀង ជង្គង់ និង ប្រើជើងទាត់ប៉ុណ្ណោះ ។ ស្ថានភាពនៃការប្រកួតសីហាមានប្រៀបគ្រប់ទឹកតែសីហាក៏ទ្រមខ្លួនដោយសារ ជង្គង់របស់Ravyគ្រាន់បើដែរ ។អ្នកប្រដាល់ទាំង ២ រូបនេះប្រកួតគ្នា ៥ ទឹកពេញតែម្ដង ហើយសីហាបានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួនដោយពិន្ទុប៉ុណ្ណោះ ៕ប្រភពៈCEN