ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និង លោកប៉ុក ងួនអភិបាលក្រុងព្រះវិហារនិងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនជនពិការ សរុបចំនួន៣៥ គ្រួសារ នៅមណ្ឌលតម្បាញ់សូត្រជនពិការកម្ពុជា ឋិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះផងដែល ឯកឧត្តម យុង គឹម ហ៊ាន នាយយកប្រតិបត្តិសាខាតំណាងអោយ ឯកឩត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរលោកនាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំ នាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ពិសេសបងប្អូនជនពិការ ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។លោក យុង គឹម ហ៊ាន ក៏បានផ្តាំផ្ញើសុំឱ្យបងប្អូនពុកម៉ែ ចូលរួមថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការ ចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។
ក្នុងនោះដែល សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រី ខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល៕ ដោយ ៖ កូវ ប៊ុនហេង