ក្រសួងប្រកាសពន្យារពេលដល់ការកាត់ឈ្មោះម្ចាស់យានយន្តដែលរកម្ចាស់ដើមមិនឃើញ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពន្យារពេលដល់ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ ការសម្រេចនេះ បន្ទាប់ពីក្រសួងសង្កេតឃើញថា ប្រជាពលរដ្ឋដែលមកទទួលសេវានេះ មានការកើនឡើងជាបន្តបន្តាប់ពីមួយថ្ងៃទៅមួយថ្ងៃ និងដោយមានការភ្ញាក់រលឹកក្នុងការអនុវត្តកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។
ក្នុងករណីផុតកំណត់រយៈពេលខាងលើនេះ ក្រសួងគឺតម្រូវឱ្យអនុវត្តរាល់ការផ្ទេរកម្មសិទ្ធិយានយន្តគ្រប់ប្រភេទ ត្រូវមានម្ចាស់ដើមមកផ្តិតមេដៃលើសំណុំឯកសារស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត៕