ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទនេះ អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបងទៅតុលាការរាជធានីភ្នំពេញ ករណីពុករលួយរឿងដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សូមជម្រាបថា ACU បាននាំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ មកកាន់ស្នាក់ការ ACU នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ដែលគេសង្ស័យថា ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ទន្ទឹមនោះ ACU ដដែលកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក៏បាននាំខ្លួនលោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លីប្រមាណ៥០០០ហិកតា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះផងដែរ។
ជុំវិញរឿងរ៉ាវខាងលើនេះ គេកំពុងរង់ចាំមើលថា តើមានមន្ត្រីអាជ្ញាធរប៉ុន្មាននាក់ទៀតដែលជាប់ពាក់ព័ន្ធករណីដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះ ព្រោះថា ទំហំនៃសាច់រឿងនេះដូចជា មិនធម្មតានោះឡើយ ហើយមន្ត្រីម្នាក់ឬពីរនាក់ក៏មិនអាចធ្វើបានដែល៕