ក្រសួងមហាផ្ទៃបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ នៅតំបន់ការពារធម្មជាតិ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាអភិបាលរាជធានី-ខេត្ត ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត កុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់ ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី។ នេះបើតាមលិខិតផ្ញើជូនអភិបាលរាជធានី-ខេត្ត របស់សម្ដេចក្រឡាហោម ស ខេង។
ដើម្បីអនុវត្តវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញនូវការណែនាំដូចខាងក្រោម៖