ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ កាលពីនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០ នៅទីស្តីការក្រសួង កម្ពុជា បានគាំទ្រការបង្កើតមជ្ឈមណ្ឌល អាស៊ាន សម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាននេះ។
កិច្ចប្រជុំដែលអញ្ជើញចូលរួមដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និង ឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន។
អង្គប្រជុំបានទទួលស្គាល់ថា ការសម្រេចបាននូវការគ្របដណ្តប់ សុខ ភាព ជាសកល រួមជាមួយនឹងការទប់ស្កាត់ កាន់តែប្រសើរការរកឲ្យឃើញ និងការឆ្លើយតបទៅនឹង បញ្ហាបន្ទាន់ ចំពោះសុខភាពសាធារណៈពិតជាមានភាពចាំបាច់សម្រាប់សុខភាព និងសន្តិសុខរបស់ ប្រជាជន ជាពិសេសក្នុងការដោះស្រាយជំងឺរាតត្បាតនាពេលអនាគត។
រដ្ឋមន្រ្តីការបរទេស បានកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះវឌ្ឍនភាព ដែលសម្រេចបាន នៅក្នុង កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន លើវិស័យ សុខាភិបាល ដែលក្នុងនោះរួមមាន ការត្រៀម ខ្លួនឆ្លើយតប ទៅនឹងជំងឺរាតត្បាត។
រដ្ឋមន្រ្តីនៃបណ្តាប្រទេសមេគង្គបានកោតសរសើរចំពោះការបន្តគាំទ្ររបស់ជប៉ុន នៅក្នុងតំបន់មេគង្គ ក្នុងការផ្តល់ជំនួយដើម្បីធានាបាននូវប្រព័ន្ធថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព និងភាពរឹងមាំ តាមរយៈគំនិតផ្តួចផ្តើមចំនួន០២៖ (១) ជំនួយដែលមានទឹកប្រាក់ចំនួន ៥៦លានដុល្លារអាម៉េរិក របស់ជប៉ុន ប្រើប្រាស់ចំពោះកិច្ចសហប្រតិបត្តិការ បចេ្ចកទេសសម្រាប់ក្រុមបុគ្គលិកគ្រូពេទ្យ និងការ ផ្តល់បរិក្ខារវេជ្ជសាស្ត្រជូនមន្ទីរពេទ្យ និងស្ថាប័នវេជ្ជសាស្ត្រដទៃទៀត និង (២) បំណងរបស់ជប៉ុន ក្នុង ការផ្តល់ជំនួយបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ៥០លានដុល្លារអាម៉េរិក តាមរយៈការ ផ្តល់ជំនួយជាបរិក្ខារវេជ្ជសាស្ត្រដើម្បីពង្រឹងការត្រៀមខ្លួន និងឆ្លើយតបទៅនឹងជំងឺឆ្លង និងការបណ្តុះ បណ្តាល បច្ចេកទេសរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្របតាមតម្រូវការ របស់ បណ្ដាប្រទេសមេគង្គនីមួយៗ។
រដ្ឋមន្រ្តីការបរទេស បានស្វាគមន៍ចំពោះការបង្កើត៖ (១) មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (២) មូលនិធិអាស៊ាន សម្រាប់ការឆ្លើយតប នឹងជំងឺ កូវីដ១៩ និង (៣) ការស្តុកបម្រុងថ្នាក់តំបន់នៃគ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងនីតិវិធីប្រតិបត្តិ ស្តង់ដារសម្រាប់ភាពអាសន្នផ្នែកវេជ្ជសាស្ត្រ ក្នុងគោលបំណងឆ្លើយតបឱ្យបានឆាប់រហ័ស ដើម្បី ពង្រឹងការការពារ ការរកឲ្យឃើញ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺឆ្លង នានា ក្នុងពេល អនាគត។
ពាក់ព័ន្ធនឹងការពង្រឹង នូវទំនាក់ទំនងសេដ្ឋកិច្ចមេគង្គ-ជប៉ុន ក្រោយទទួលបានជោគជ័យ លើជំងឺ
ក្នុងអំឡុងពេលនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន បាន បង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកឈ្នះលើវិបត្តិជា សកល កូវីដ ១៩ តាមរយៈគំនិត ផ្តួចផ្តើម “កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុង ពេលកូវីដ១៩” ដែលមានទឹកប្រាក់សរុបចំនួន ១២៥លានដុល្លារសម្រាប់ផែនការរយៈពេល ៥ខែ ក្នុងការទ្រទ្រង់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។
ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នៅ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដោយបានជំរុញឲ្យថ្នាំព្យាបាល និងវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ក្លាយជាទំនិញសាធារណៈពិភពលោក ដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់បាន។
ចំពោះបញ្ហាតំបន់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់សាជាថ្មី នូវការគាំទ្រយ៉ាងមុត មាំ របស់កម្ពុជា ចំពោះការបង្កើត “មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន” ដែលនឹងក្លាយ ជាយន្តការចម្បងក្នុងការ ពង្រឹង នីតិវិធីនៃការការពារ ការរកឲ្យ ឃើញ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺឆ្លងក្នុងពេលអនាគត ព្រមទាំងបញ្ជាក់ពី គោលបំណងរបស់កម្ពុជាក្នុងការទទួលធ្វើជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលនេះ។
កិច្ចប្រជុំនេះ បានអនុម័តលើ “សេចក្តីប្រកាសសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ជប៉ុន លើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ–ជប៉ុន ដើម្បីសម្រេចបាននូវការគ្របដណ្តប់ សុខភាពជាសកល និងការពង្រឹងឲ្យបានទាំងស្រុងនូវទំនាក់ទំនងសេដ្ឋកិច្ច” ដែលផ្តោតទៅលើសារ សំខាន់ នៃកិច្ចសហប្រតិបត្តិការមេគង្គ–ជប៉ុន ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការគ្រប់ គ្រង និងទប់ស្កាត់ ទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត និងការដោះស្រាយផលប៉ះពាល់អវិជ្ជ មាន នៃជំងឺរាតត្បាតលើសង្គម និងសេដ្ឋកិច្ច ព្រមទាំងការពន្លឿនការស្តារសេដ្ឋកិច្ច ឡើងវិញបន្ទាប់ ពីការទទួលជោគជ័យលើជំងឺកូវីដ១៩៕