ភ្នំពេញ៖ កាលពីយប់ម៉ិញ ឪពុកបង្កើតរបស់តារាសម្តែងកញ្ញា ភិន សុដាលីស បានប្រកាសតាមគណនីហ្វេសប៊ុករបស់ខ្លួនពីការបាត់កូនស្រីនាង សុដាលីសរយៈ ពេលបួនថ្ងៃកន្លងមកហើយ និងបានបញ្ជាក់ឲ្យអ្នកដែលពាក់ព័ន្ធនឹងការ បាត់ខ្លួននេះទទួលខុសត្រូវនៅចំពោះមុខច្បាប់។ ការប្រកាសនេះត្រូវគេគិតថា សំដៅទៅលើលោក ប៉ែន ចំរ៉ុង(ឈ្មោះក្នុងសិល្បៈ)។
ឳពុកបង្កើតរបស់តារាសម្តែង កញ្ញា ភិន សុដាលីស គឺលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានចេញមុខបង្ហោះឃ្លីបវីដេអូមួយ បាន ប្រកាសឲ្យដឹងនៅម៉ោងជិត១២:០០យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥នេះថា កូនស្រីរបស់លោក បានបាត់ចេញពីផ្ទះ ៤ថ្ងៃហើយ ។ លោកថា លោកជាឪពុក និងក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានបញ្ជាក់ថា អ្នកដែលជាប់ពាក់ព័ន្ធរឿងកូនស្រីបាត់ខ្លួនកូនស្រីនេះត្រូវតែទទួលទោសតាមផ្លូវច្បាប់។
សូមជម្រាបថា លោក អ៊ិន សុភិន ប្រកាសបែបនេះបន្ចាប់ពីកូនស្រីរបស់គឺកញ្ញា ភិន សុដាលីស បង្ហោះឃ្លីបវីដេអូមួយរយៈវិដេអូឃ្លីបជិត១៥នាទី ដោយនាងបានរៀបរាប់ទាំងលាយឡំអួលដើមកអំពីរឿងរ៉ាវគ្រប់យ៉ាង ពាក់ព័ន្ធរឿងជីវិតស្នេហា ជាមួយតារាសម្តែងលោក ប៉ែន តុលា។ក្នុងឃ្លីបវីដេអូនោះ ភិន សុដាលីស និយាយថា សុំឲ្យឪពុកគោរពតាមការសម្រេច ចិត្តរបស់កូនលើរឿងស្នេហា និងអនាគត។ បើទោះបីខុសក៏សូមគោរពតាមការសម្រេចចិត្តរបស់នាងម្តងផងចុះ។
សូមទស្សនាវីដេអូឃ្លីបដែលថ្លែងដោយលោក អ៊ិន សុភិន ដូចខាងក្រោមនេះ ៖