លោក ឆាយ សុផល លាឈប់​ពី​តំណែង​នាយក​ប្រតិ​បិ​ត្ត ក្លឹប​អ្នកកាសែត​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ឆាយ សុផល នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា​នេះ បានប្រកាស​លាលែង​ពី​តំណែង​ជានា​យក​ប្រតិ​បិ​ត្ត​ក្លឹប​អ្នកកាសែត​កម្ពុជា ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥​តទៅ ក៏ប៉ុន្តែ​លោក​នៅតែមាន​តួនាទី​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា​ដដែល​។​

​លោក​បញ្ជាក់ថា មូលហេតុ​នៃ​លាលែង​ពី​តំណែង​នោះ ដោយសារ​លោក​ជាប់រវល់​ក្នុង​ការងារ​ជាមួយ​គម្រោង​ថ្មី នៃ​ការងារ​តាក់តែង​ច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន នៅ​ក្រសួង​ព័ត៌មាន ដែលជា​គម្រោង​របស់​អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា​៕ដោយ៖រដ្ឋា

perdff