មេ​ប៉ុស្តិ៍​ច្រក​កំពង់​ក្រសាំង បើក​ល្បែង​ជល់​មាន់​ដ៏​ធំ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2015 ក+ ក-

ខេត្តតាកែវ​:  ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​-​ស្រុក​បូរី​ជលសា ខេត្ត តាកែវ បាន​និយាយ​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ដាច់​ថា រាល់ថ្ងៃ ពួកគាត់​សង្កេតឃើញ​មាន គេ​លួច​បើក​សង្វៀន​ជល់​មាន់​យ៉ាង​ធំ ដែល​ជ្រក​ក្រោម ស្លាក​កាស៊ីណូ ហើយ​មាន​មនុស្ស​ជាច្រើន​ចូល​លេង​ទាំង​ខ្មែរ ទាំង​បរ​ទស ពិស​រស​ជនជាតិ​វៀតណាម​រាប់រយ​នាក់ ក្នុង​១​ថ្ងៃៗ​មកពី​គ្រប់ទិសទី​ចូលទៅ​ចាក់​ភ្នាល់​ការ​បញ្ជល់​មាន់នៅ​ទីនោះ​ដែល​គេ​បើក​ឲ្យ​ស៊ី​សងលុយ​រាប់រយ ពាន់​ដុល្លារ​ក្នុង​មួយគូៗ​។​

​បុរស​ម្នាក់​ក​ដែល​ធ្លាប់​ចូល​លេង​ក្នុង​ទីតាំង​នោះបាន​ប្រាប់​អោយដឹងថា អ្នក​ដែល​កាង និង​បើក​ល្បែង​ជល់​មាន់​ខាងលើនេះ​គឺជា​មន្ត្រីប៉ូលិស​ម្នាក់​ឈ្មោះ វង់ សាវុធ ពាក់​ស័ក្តិ​បួន​កន្លះ ហើយ​ជា​មេ​ច្រកទ្វារ​កំពង់​ក្រសាំង​។ គាត់​បាន​ប្រើប្រាស់​អំណាច​របស់​ជាម​ន្ត្រី​ក្នុង​រដ្ឋាភិបាល​បើក​ល្បែង​នៅ​ទីនោះ​គ្មាន​ក្រែង​រអារ​នរណា​បន្តិច​ឡើយ​។​

​បុរស​ដដែល​បន្តថា រាល់ថ្ងៃ​គេ​ឃើញ​មាន​មនុស្ស​ជាច្រើន បាននាំគ្នា​ទៅ​ចូល​លេងល្បែង ក្នុង​កាស៊ីណូ​នោះ ប៉ុន្តែ​នៅ​ទីនោះ​មិនមែន​មាន​ត្រឹម​ក្របខណ្ឌ​កាស៊ីណូ​ស្រប​ច្វា​ប់​នោះឡើយ គឺ​គេ​ឃុបឃិត​គ្នា​លួច​បើក​សង្វៀន​បញ្ជល់មាន់​ក្រៅច្បាប់​ដ៏​ធំ​យ៉ាង​អនាធិបតេយ្យ ដែល​ស៊ី​សងលុយ​រាប់រយ ពាន់​ដុល្លារ​ក្ន្ង​ង​មួយគូៗ​។​

​ក្រៅពីនេះ គេ​បាន​បើកដៃ និង​កៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចូល​លេង​ដោយ​សេរី ហើយ​អ្នក​ដែល​នៅ​ជុំវិញ​ទីនោះ​ក៏​ចូល​យ៉ាង​គគ្រឹកគគ្រេង​ផង ដែរ​។ ភូមិ ឃុំ មាន​សុវត្ថិភាពនៅឯណា បើ​អ្នក​កាន់​ច្បាប់ជា​អ្នកបើក​កាស៊ីណូ​ហើយ​នោះ​។​

​ស្ត្រី​ម្នាក់ ដែល​រស់នៅ​ទីនោះ បាន​និយាយ ត្អូញត្អែរ​ប្រាប់  អ្នកយក ព័ត៌មាន អោយដឹងថា តាំងពី​កាស៊ីណូ​នេះ បាន​បើក​មកគាត់​និង​ក្រុម គ្រួសារ មិន​ដែលមាន​សុភមង្គល​ទេ ដោយ​មួយថ្ងៃៗ ប្តី​គាត់ មិនដែល​ជួយ​ធ្វើ​ការងារ​ក្នុងផ្ទះ ឬ​ទៅរក​ស៊ី​អី​ទេ ភាគច្រើន​គាត់​ចូលទៅ​ទីនោះ ហើយ​មានពេលខ្លះ​ប្តី​របស់គាត់ វ៉ៃ​ធ្វើបាប​គាត់ ឬ​យក​របស់របរ​ក្នុងផ្ទះ​យកទៅ​បញ្ចាំ​អស់ហើយ ដើម្បី​យកទៅ​លេងល្បែង​។

ស្ត្រី​ម្នាក់​នោះ បានអោយដឹងថា កាលពីមុន កាស៊ីណូ​នេះ មិនទាន់​បើក គ្រួសារ​របស់គាត់ រស់​នៅមាន​សេចក្តីសុខ​ណាស់ មិនដែល​មានទំនាស់​អ្វី ជាមួយគ្នា​ទេ​។​

​ប្រជាពលរដ្ឋ បាន​រិះគន់​ធ្ងន់ៗ ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ហេតុអ្វី​ក៏​ឲ្យ​លុយ​បាំង​ភ្នែក​បែបនេះ ។ បើក​សង្វៀន​ជល់​មាន់ ហើយ​ថែមទាំង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរចូល​លេង​ដោយ​សេរី​ទៀត តែ​អាជ្ញាធរបែរ ជា​ធ្វើ​មិនដឹងមិនឮ ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ទៅវិញ​៕

mkjouuu